តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Panasonic Corp បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី១ របស់ខ្លួនបានកើនឡើងជាង ២៧ ដង លើសការរំពឹងទុក ខណៈតម្រូវការសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអាគុយរថយន្តបានងើបឡើងពីឆ្នាំមុនៗដែលរងការវាយប្រហាររបស់កូវីដ១៩។
យោងទៅតាម VASEP ការនាំចេញត្រីធូណា នៅក្នុងខែមេសា បានកើនឡើងដល់ ៧៤លានដុល្លារ ដែលកើនឡើង ៥០ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯរយៈពេល ៤ ខែការនាំចេញត្រីធូណារបស់វៀតណាមសម្រេចបាន ២២៦…
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា មហាសេដ្ឋីចិនបានកើនឡើងទ្រព្យសម្បត្តិសរុប ១,៥ សែនកោដិដុល្លារ (trillion) ធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិនទាំងអស់ មាន ៤ សែនកោដិដុល្លារ។
យោងតាមកាសែត Reuters បានឲ្យដឹងថាថា វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតលំដាប់ទី ៣ លើពិភពលោក បានចាប់ផ្តើមទិញអង្ករពីគូប្រជែងរបស់ខ្លួន គឺ ឥណ្ឌា ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ បន្ទាប់ពីតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំ ចំពេលការផ្គត់ផ្គង់ក្នុងស្រុកមានកំណត់។